Cherreads

Chapter 16 - សមាជិកថ្មី

ក្រោយពីជេកសិនបានឡើងយន្តហោះទៅហើយ នួងក៏ត្រូវបញ្ជូនឥវ៉ាន់ទៅរស់នៅកន្លែងថ្មី ជាកន្លែងដែលលោកប៉ាគេប្រាប់ថា ពិសាល ​នឹងមើលថែនាងជំនួសឲ្យគាត់រយៈពេលពីរឆ្នាំ រហូតដល់នាងអាចទៅជួបគាត់បាន។ សុភាក់ ដែលជាអ្នកបរឡានក៏រៀបចំឥវ៉ាន់ទាំងប៉ុន្មានរបស់នួងដាក់ទៅក្នុងឡាន។ រួចហើយ បុរសក៏បែរទៅនិយាយជាមួយនួងវិញ បង្ហាញនូវស្នាមញញឹមបង្ហាញធ្មេញសត្រឹម ជាមួយនិងកម្ពស់ជាងមួយម៉ែត្រប៉ែតរបស់គេឈរដូចតារាម៉ូដែល បើកទ្វារឡានរង់ចាំទទួលនួងចូលមក។ នាងតូចនួងដកដង្ហើមធំ ហេតុអីក៏មិនទៅធ្វើជាអ្នកបង្ហាញម៉ូតទៅ មកធ្វើជាអ្នកបើកឡានធ្វើអី? នួងសម្លឹងមុខគេបន្តិច ហើយចូលទៅអង្គុយនៅកៅអីខាងក្រោយដែលបុរសបើកទ្វារឲ្យនោះទៅ។ ក្នុងសម្លៀកបំពាក់អាវយឺតនិងខោសាច់ក្រណាត់ នាងតូចនួងគឺជាក្មេងស្រីសាមញ្ញម្នាក់ដែលពេលនេះកំពុងឆ្ពោះទៅកាន់វិមានសួគ៌មួយដែលជាកន្លែងស្នាក់នៅរបស់ពូជពង្សត្រកូលហង្សនិងនាគតែប៉ុណ្ណោះ ចំណែកនាងវិញ ដូចជាសត្វក្អែកមួយក្បាល ដែលមិនដឹងថា គេនឹងទទួលស្វាគមន៍ឬអត់។ ចំណែកសុភាក់ដែលជាអ្នកបើកឡាន វ័យស្របាក់ស្របាលនិងលោកប្រុសធំវិញ ពេលដែលឃើញនាងតូចនួងមុខស្រពោនបែបនេះ នាយក៏បែរមកនិយាយបន្លប់ពីនេះពីនោះឲ្យនាងសើច៖ " នាងតូចអ្ហា៎ ផ្ទះរបស់ប្អូនធំប៉ុននេះដែរ ហេតុអីក៏ចង់ទៅនៅកន្លែងផ្សេងទៅវិញ?"។ នួងដែលកំពុងសម្លឹងទៅក្រៅ មើលទេសភាពនៅតាមផ្លូវ មេឃខ្ពស់ស្រឡះ និងដើមឈើដុះមួយៗលាយឡំនិងផ្ទះប្រជាជន ពេលដែបានឮសំណួររបស់បុរសអ្នកបើកឡានម្នាក់នេះហើយ គេក៏រឹតតែអន់តចិត្ត ហេតុអ្វីបានជាគេត្រូវចេញពីផ្ទះដែលរស់នៅសុខសាន្តជាមួយឪពុកចិញ្ចឹមចិត្តល្អរបស់គេទៅវិញ? នារីក៏តបទាំងសម្លេងតិចៗ៖ " ខ្ញុំគ្មានជម្រើសទេ!"។ ពេលដែលឮពាក្យឆ្លើយតបដ៏គ្មានសង្ឃឹមរបស់នាងតូច នរៈក៏ព្យាយាមរកនឹកសំណួរផ្សេងទៀតដែលញ៉ាំងឲ្យបរិយាកាសសប្បាយ នាយនិយាយ៖ " ដឹងថាហេតុអីបានជា «ទូ» ថ្លៃដែរទេ?"។ នួងតបវិញទាំងខ្សោះ៖ " មិនដឹងទេ!"។ បុរសក៏តប៖ " ដោយសារតែអ្នកប្រាជ្ញទាំងអស់សុទ្ធតែត្រូវការ «ទូ» នៅពីក្រោយទាំងអស់"។ នួងឮបែបនោះក៏ដកដង្ហើមធំ ហេតុអីក៏មានមនុស្សនិយាយច្រើនបែបនេះ? នេះនាងត្រូវចាំស្តាប់គេនិយាយដល់ពេលណាទៀត? តើពេលវេលានេះនឹងនៅបែបនេះជារៀងរហូតមែនទេ? បុរសនៅតែព្យាយាមនិយាយបន្តរហូតដល់ភូមិគ្រឹស្ត ចំណែកនួងវិញត្រូវទ្រាំស្តាប់រហូតដល់ចប់ ទោះបីជាគេមិនចូលចិត្តស្តាប់ក៏ដោយ។ 

ពេលមកដល់ភូមិគ្រឹស្តសែម សុគន្ធ នាងតូចមើលទៅទេសភាពយ៉ាងអស្ចារ្យនៅក្នុងចិត្ត ហេតុអ្វីក៏ផ្ទះនេះធំខ្លាំងម្ល៉េះ? ប្រសិនបើយកដីនេះទៅធ្វើផ្ទះសម្រាប់ប្រជាជនក្រីក្រនៅតំបន់អាណាធិបតេយ្យដែលនាងធ្លាប់នៅវិញ មិនដឹងជាបានប៉ុន្មានគ្រួសារនោះទេ! ប៉ុន្តែ តើមនុស្សដែលជាម្ចាស់ភូមិគ្រឹស្តដ៏ធំស្កឹមស្កៃនេះ តើគេជាមនុស្សយ៉ាងណាទៅហ្ន៎? រថយន្តក៏បរសំចតល្មមនៅពីមុខផ្លូវចូលផ្ទះ។ នាងតូចនួងសម្លឹងចេញទៅក្រៅតាមកញ្ចក់ឡាន ក៏ឃើញថា មានមនុស្សបីនាក់កំពុងឈរចាំផ្លូវគេមកដល់ នោះគឺ លោកប្រុសតូច សែម ពិសាល និង អ្នកនាងតូច សែម សុគន្ធពិសី ហៅដាលីស ជាមួយនិងស្ត្រីចំណាស់ម្នាក់ទៀត គឺអ៊ំចាន់។ ពេលដែលបានឃើញនាងតូចនួង អ្នកនាងតូចដាលីស សប្បាយចិត្តណាស់រហូតភ្លេចអាកប្បកិរិយាជាអភិ​នារីអស់ទៅហើយ អ៊ំដែលឈរជិតនោះក៏និយាយខ្សឹបៗទៅប្រាប់នាង៖ " អ្នកនាងតូច អកប្បកិរិយា..." បានឮអ៊ំចាន់ប្រាប់បែបនោះ ដាលីស ក៏ឈរស្ងៀមធម្មតាវិញ។ ពិតមែនហើយ! របៀបរបបនៃការរស់នៅជាអ្នកនាងគ្រួសារនេះក៏មិនសូវស្រួលដែរ។ គ្រប់ជំហាន គ្រប់កាយវិការ ក៏ត្រូវមេដោះម្នាក់នេះប្រាប់ទាំងអស់ មិនថានាងចង់មានសេរីភាពប៉ុណ្ណានោះទេ។ ដាលីស ដកដង្ហើមធំ នាងរសាប់រសល់ក្នុងខ្លួនខ្ញាំដៃខ្លួនឯងស្ទើរតែដាច់ទៅហើយ ទឹកមុខរបស់នាងបង្ហាញយ៉ាងច្បាស់ថា នាងចង់ធ្វើអ្វីមួយ តែបែរជាមានអ្វីមករារាំងនាង។ ពេលដែលនួងដាក់ជើងដល់ដីភ្លាម ដាលីស ក៏កាន់តែជ្រួលច្របល់ឡើង តើនាងត្រូវរង់ចាំយូរប៉ុណ្ណាទៀតទៅដើម្បីបានឃើញមុខនាង? គ្រាន់តែនាងចេញមកដល់ខាងក្រៅភ្លាម នាងតូចដាលីសអរស្ទើតែហោះទៅហើយ ចំណែកអ៊ំចាន់ក៏បានមើលឃើញពីអារម្មណ៍ពុះកញ្ជ្រោលរបស់នាងជាយុវវ័យ។ នួង ដើរមកខាងមុខសម្លឹងមើលទៅអ្នកទាំងបីអ្នកដែលកំពុងតែឈរសម្លឹងមើលមកនាងពីមុខទ្វារធ្នឹមកាំជណ្តើរខាងលើ។ នាងតូចដកដង្ហើមធំ ហើយក៏លើកដៃសំពះប្រណម ជម្រាបសួរទៅកាន់ពួកគេទាំងបីនាក់។ តែពេលដែលនាងងើបមុខឡើង ដាលីស ក៏មកឈរនៅចំពោះមុខនាងល្មម ហើយសួរទាំងទឹកមុខញញឹម ៖ " តើនាងមែនទេ គឺជា នួង?"។ នួងតប៖ " ចាស៎ គឺខ្ញុំនេះហើយ!"។ ដាលីស ក៏សួរបន្ត៖ " នាងនៅមានអារម្មណ៍ខុសទេ ដែលនាងចូលដៃគ្នាមកចាប់ជម្រិតខ្ញុំ?"។ ឮសំណួរបែបនេះ​នាងតូចនួងភាំងភ័ន្ត តើគេពិតជាគេចមិនផុតពីកម្មពារមែនទេ? ទីបំផុត វិលចុះវិលឡើង គេក៏ត្រូវមកសងកម្មក្មេងស្រីម្នាក់នេះដដែល។ នួងងក់ក្បាលទាំងកែវនេត្រាស្រពាប់ស្រពោន ព្រោះពាក្យស្វាគមន៍ដែលនាងបានឮគឺជាកិច្ចចាប់ផ្តើមមួយដ៏ពិបាក។ នារីតប៖ " ពិតមែន! ខ្ញុំនៅស្តាយក្រោយ...!" និយាយមិនទាន់ចប់ផង ថ្ពាល់ខាងឆ្វេងរបស់នាងក៏ត្រូវទះកំផ្លៀងផាច់ដោយដាលីស។ អ្នកនាងតូចដាលីសនៅតែញញឹមទៅរកនាង ចំណែកឯអ្នកដែលឈរមើលជុំវិញនោះ ស្រឡាំងកាំងភ្ញាក់ផ្អើលគ្រប់គ្នា។ " នេះចាត់ទុកថាជាការសងសម្រាប់កំហុសរបស់នាង។ ចាប់ពីថ្ងៃនេះទៅ ឈប់គិតរឿងនោះទៀតទៅ! ពេលនេះ នាងជាមនុស្សនៅក្នុងផ្ទះខ្ញុំហើយ!" ដាលីស និយាយ ទាំងហុចដៃទៅនួងផង។ ចំណែកនាងតូចវិញ ក្រោយពីបានរង្វាន់មួយកំផ្លៀងថ្មីៗទឹកភ្នែកដែលខំទប់របស់នាងក៏ហូរមក ប៉ុន្តែ នាងក៏មិនបានខឹងនិងអ្នកនាងតូចម្នាក់នេះដូចគ្នា ព្រោះប្រសិនបើនាងខុស នាងពេញចិត្តនឹងទទួលទណ្ឌកម្មដូចគ្នា។ នួងក៏ចាប់កាន់ដៃដែលបានហុចឲ្យនាងនោះ ហើយសម្លឹងមើលទៅដាលីសដែលកំពុងតែញញឹមមកនាងដោយអស់ពីចិត្ត។ ពេលដែលបាននួងទទួលយកការចាប់កាន់ដៃរបស់នាងហើយ ម្រាមដៃដ៏ស្រលូនសខ្ចីរបស់អ្នកនាងតូចអភិជនម្នាក់នេះអង្អែលដៃនួងថ្នមៗ ហើយនិយាយ៖ " ក្មេងល្អ ស្តាប់បង្គាប់!"។ នួងគ្មានយោបលចំពោះអ្វីដែលកើតឡើងនោះទេ ក៏មិនយល់ថា ហេតុអីក៏ដាលីសខោកក្បាលហើយអង្អែលខ្នងតាមក្រោយបែបនេះនោះទេ។ ដាលីស ក៏ដឹកដៃនួងទៅឈរនៅចំពោះមុខបងប្រុសរបស់គេ ពិសាល និង អ៊ំចាន់ ៖ " អ៊ំចាន់! ផ្ញើមើលថែមនុស្សរបស់ខ្ញុំផង!" គ្រាន់តែឮពាក្យបែបនេះ ទាំងនួងនិងពិសាលសុទ្ធតែភ្ញាក់ផ្អើលដូចគ្នា​ ភ្លាមនោះសម្លេងមួយក៏ឆ្លើយតបមកពីក្នុងផ្ទះមក៖ " ដាលីស នរណាជាមនុស្សរបស់ឯង?" លោកប្រុសធំ សែម សុគន្ធពិសិដ្ឋ ដើរចេញមកយ៉ាងសង្ហារនៅឈុតសម្លៀកបំពាក់អាវធំរបស់គេ។ បុរសសម្លឹងមើលទៅនួងដែលកំពុងមានទឹកនេត្រារលីងរលោងនិងភ្នែកមិនទាន់បាត់ ហើយបែរមកនិយាយនិងប្អូនវិញ៖ " គេមករស់នៅទីនេះក្នុងនាមជាអ្នកបម្រើ" នរៈចោលភ្នែកសម្លឹងទៅនួង ហើយបែរមកនិយាយវិញ ​៖ " មិនមែនជាមនុស្សរបស់អ្នកណាផ្តាច់មុខទាំងអស់!"។ ពិសាល ឮបែបនេះក៏ទ្រាំមិនបាន ហើយនិយាយកាត់ភ្លាមៗ៖ " បានហើយអ្នកទាំងពីរ!!" នាយបែរសម្លឹងទៅអ៊ំចាន់ហើយចេញបញ្ជា៖ " អ៊ំចាន់ រៀបចំបន្ទប់ឲ្យនាង ហើយនាំនាងចូលទៅក្នុងផ្ទះទៅ!"។ នារីចំណាស់ឮបែបនេះ ក៏ប្រញាប់ធ្វើទៅតាមបញ្ជា «ចាស លោកប្រុស!» រួចក៏ដឹកដៃនួងចេញទៅ ប៉ុន្តែដាលីសដូចជាមិនចង់លែងដៃចេញពីនាងឡើយ។ ពិសាល សម្លឹងទៅបងប្រុសនិងប្អូនស្រីរបស់គេទាំងឆួលច្រមុះ អ្នកបម្រើមួយគគោកមិនទៅឈ្លោះដណ្តើមគ្នា ហេតុអីមកឈ្លោះដណ្តើមនួងដែលជាកូនស្រីគ្រូរបស់គេទៅវិញ? ធ្វើបែបនេះ ធ្វើឲ្យគេមានអារម្មណ៍ថាកាន់តែខុសចំពោះគ្រូរបស់គេហើយ! នរៈក៏ស្តីឲ្យអ្នកទាំងពីរដែលពេលនេះកំពុងសម្លឹងមុខគ្នាដូចខ្លាកំពុងដណ្តើមចំណី៖ " អ្នកបម្រើក្នុងផ្ទះនេះច្រើនណាស់ ចង់បាននរណាទៅយកអ្នកហ្នឹងទៅ! តែកុំមករញ៉េរញ៉ៃជាមួយនួង!"។ " ពិសាល!!" អ្នកទាំងពីរលាន់មាត់ដំណាលគ្នាស្រែកឱ្យគេ តែបុរសមិនខ្វល់ ហើយក៏ដើរបំបុកពួកគេចូលក្នុងផ្ទះបាត់ទៅ។

គ្រាន់តែមកដល់ថ្ងៃដំបូងធ្វើឲ្យបងប្អូនគេឈ្លោះគ្នាទៅហើយ រវាងកូនពៅនិងកូនបង​ពេលនេះនៅមិនទាន់ដាច់ស្រេចនៅឡើយទេ។ អ៊ំចាន់រៀបចំបន្ទប់នួងជាមួយនិងអ្នកបម្រើស្រីម្នាក់ទៀតដែលពេលនេះនាងបានសុំច្បាប់ទៅស្រុកមិនទាន់មកវិញ។ ស្ត្រីចំណាស់បានរើសម្លៀកបំពាក់ជាឯកសណ្ឋានឲ្យនួង២កំផ្លេ ដែលជាឯកសណ្ឋានសម្រាប់អ្នកបម្រើស្រីត្រូវតែពាក់គ្រប់ៗគ្នា។ នួងផ្លាស់សម្លៀកបំពាក់របស់នាងចេញ ហើយស្លៀកពាក់ឯកសណ្ឋានអាវសដៃខ្លី និងសំពត់បត់ត្រឹមជង្គង់ពណ៌ខ្មៅនោះវិញ។ សម្លឹងមើលទៅខ្លួនឯងក្នុងកញ្ចក់ នាងមើលឃើញក្មេងស្រីម្នាក់ទៀតដែលមិនដឹងថាពេលខាងមុខផ្លូវជីវិតរបស់នាងនឹងត្រូវជាយ៉ាងណាទៀតនោះទេ។ ពេលដែលនាងតូចផ្លាស់សម្លៀកបំពាក់ហើយ ពិសាល ក៏ចូលមកដល់។ ពេលដែលឃើញនួងនៅក្នុងឯកសណ្ឋានជាអ្នកបម្រើបែបនេះបុរសមានអារម្មណ៍ថាខ្លោចចិត្តជាខ្លាំង។ ក្មេងស្រីតូចម្នាក់នោះ ពីក្មេងកំព្រា មកក្លាយជាអ្នកជម្ងឺ ពីអ្នកជម្ងឺក៏បានមានជីវិតមានគ្រួសារនិងគេបានមួយគ្រា ហើយពេលនេះ នាងក្លាយទៅជាអ្នកបម្រើនៅក្នុងផ្ទះរបស់គេទៅវិញ។ នរៈដើរចូលទៅកាន់នារី នារីដែលកំពុងសម្លឹងមើលនាងទាំងទឹកមុខបង្កប់ដោយក្តីទុក្ខព្រួយ ៖ " ប៉ាយ៉ាងម៉េចទៅហើយ? ពេលណាទើបគាត់ទៅដល់? ប្រសិនបើគាត់ខលមកជួយប្រាប់ខ្ញុំឲ្យបានដឹងផង" នាងតូចនួងនិយាយទៅកាន់ពិសាល។ លោកប្រុសធំដើរទៅឈរពីមុខនួង ហើយញញឹមបន្លប់៖ " កុំបារម្ភអី! ពេលដែលគាត់ទៅដល់ បងនឹងប្រាប់ដល់នួង"។

The New Member

After Jack had boarded the plane, Nuong was sent off to live in a new place—one that her father told her Pisal would take care of her for two years, until she could come to meet him. Sopheap, the driver, helped pack her belongings into the car. He turned to her with a big, toothy smile, his tall figure standing like a model as he opened the car door for her.

Nuong took a deep breath. Why didn't he become a model instead of a driver? she wondered. She looked at him briefly, then got into the back seat. In her simple clothes—a T-shirt and cotton pants—Nuong looked like an ordinary girl now heading toward a heavenly mansion inhabited by aristocrats, swans, and dragons. She, on the other hand, felt like a little crow, unsure whether she would be accepted or not.

Sopheap, the young and handsome driver, noticed her worried face and tried to lift the mood. "Little lady, your house is this big, so why do you want to live somewhere else?" Nuong gazed out the window at the sky, trees, and houses passing by, holding back her feelings. Why did she have to leave her peaceful home and loving foster father?

She softly replied, "I don't have a choice."

Hearing this hopeless response, Sopheap tried to come up with another topic to cheer her up. "Hey, do you know why wardrobes are expensive?"

Nuong mumbled, "No idea."

He said, "Because all the wise men need a 'closet' behind them!"

Nuong sighed. Why do people talk so much like this? How long will I have to keep listening to them? Will it always be like this? Sopheap continued chatting all the way to the Kresna Mansion, and Nuong endured it even if she didn't enjoy it.

When they arrived at the Kresna Mansion, Nuong was stunned by the grand scenery. Why is this house so massive? If this land had been used to build homes for the poor in the authoritarian district she came from, imagine how many families it could house! But what kind of person owns this mansion?

The car stopped in front of the entrance. Through the window, Nuong saw three people waiting: the young master Sem Pisal, young lady Sem Sokunthepisei (nicknamed Dalys), and an elderly woman called Aunt Chan.

When Dalys saw Nuong, she was so excited she forgot her usual lady-like manner. Aunt Chan whispered, "Young lady, your manners…" Upon hearing that, Dalys straightened up immediately. Life as a noblewoman wasn't easy—every move and gesture had to be guided by the housemaid, no matter how much she desired personal freedom. Dalys sighed, feeling as if she were being strangled by expectations.

As soon as Nuong stepped out of the car, Dalys seemed even more anxious. How much longer must she wait to see her again? When Nuong finally stepped outside, Dalys nearly leapt forward, while Aunt Chan noted the youthful emotions on Dalys' face.

Nuong approached and looked up at the three people waiting at the grand entrance. She took a deep breath and bowed respectfully. But just as she raised her head, Dalys stepped up with a smile and asked, "Are you… Nuong?"

Nuong replied, "Yes, it's me."

Dalys followed up, "Do you still regret what you did to set me up?"

The question stunned Nuong. Is it true that one can never escape karma? In the end, here she was, paying for past sins to this very girl again.

She nodded with tears in her eyes and softly said, "Yes… I still regret it."

Before she could finish, Dalys slapped her across the face. Everyone nearby gasped.

"This is your punishment," Dalys said, still smiling. "From today on, stop thinking about the past. You now live in my house."

Despite the fresh slap and the tears flowing from her eyes, Nuong didn't hold a grudge. If she had done wrong, she was willing to accept the consequences. She reached out and held Dalys' hand, gazing at her gently smiling face.

Dalys gently caressed her hand and said, "Good girl. Be obedient."

Nuong had no energy to question what had just happened. She didn't understand why Dalys was both hitting and comforting her at the same time.

Then Dalys led Nuong forward, standing before her older brother Pisal and Aunt Chan. "Aunt Chan! Please take care of my person."

Hearing this, both Nuong and Pisal were startled.

A voice came from inside the house: "Dalys, who are you calling your person?"

It was Sem Sokunthepised, the eldest brother, stepping out in a formal suit. He looked at Nuong's tearful face and turned to his siblings. "She is here to serve—not to belong to anyone in particular."

Hearing this, Pisal lost patience and cut in, "Enough, both of you!"

He turned to Aunt Chan and commanded, "Prepare a room for her and take her inside."

"Yes, young master!" Aunt Chan obeyed and gently took Nuong's hand, though Dalys seemed reluctant to let go.

Pisal looked at his siblings with frustration. Why were they arguing over a servant? She was just the daughter of his teacher—this behavior made him feel even guiltier toward his mentor.

He scolded, "There are plenty of servants in this house! Take whoever you want, but don't fight over Nuong!"

"Pisal!!" both Dalys and Sokunthepised shouted in unison, but Pisal ignored them and walked into the house.

First day here, and she's already caused a family quarrel. The rift between the younger and older siblings wasn't over yet.

Aunt Chan arranged a room for Nuong along with another female servant who had gone back to her hometown on leave. The elderly woman gave Nuong two servant uniforms—a short-sleeved white blouse and a knee-length black skirt that all female servants had to wear.

Nuong changed out of her clothes and put on the uniform. Looking in the mirror, she saw a girl whose future was uncertain.

Just as she finished changing, Pisal entered. Seeing her dressed like this made him deeply saddened. This girl, once an orphan and a patient, had once found family and a life. Now she was reduced to a servant in his home.

He walked up to her, her face still heavy with sorrow. She looked at him and said, "What happened? When will he arrive? If he calls, please tell me."

The story continues...

More Chapters